បច្ចេកទេសដាំដំណាំឪឡឹក
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
ឪឡឹក គឺជាដំណាំហូបផ្លែម៉្យាងដែលមានសំបកព៌ណបៃតង និងមានសាច់ ព៌ណក្រហម ។
ផ្លែឪឡឹកមានរស់ជាតិផ្អែម ឆ្ងាញ់ និងត្រជាក់នៅពេលដែលយើងបរិភោគ
ពិសេសនៅរដូវក្តៅ ។ ដំណាំនេះយើងអាចដាំបាននៅតំបន់ទំនាប ហើយក៏អាចដាំនៅតំបន់
ខ្ពង់រាបបានផងដែរ ។
១. ការរៀបចំដី :
តំបន់ខ្ពង់រាបភាគច្រើន
ជាតំបន់ព្រៃភ្នំដូច្នេះមានការពិបាកក្នុងការភ្ជួររាស់មុនដាំ
យើងត្រូវកាប់ឆ្ការ ដុតកាកសំណល់រុក្ខជាតិ ។
បន្ទាប់មកកាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ
ទើបយកជីទៅច្របល់ដាក់ក្នុងរណ្តៅដាំតែម្តង ។ ចំពោះជី យើងលាយលាមកគោចំនួន ១
គីឡូកន្លះ ផេះកន្លះគីឡូ និងជីអ៊ុយរ៉េ
និងលាយជីខ្មៅ(១៦-២០-០)ចំនួន៣ខាំដាក់ក្នុង ១ រណ្តៅ ។
តែជីទាំងអស់នេះលាយក្នុងពេលតែមួយ មុននឹងយកទៅដាក់ក្នុងរណ្តៅ ។
២. របៀបដាំ :
ក្នុងការដាំយើងត្រូវកប់គ្រាប់ចំនួន ៦ គ្រាប់ ក្នុងមួយរណ្តៅ
លុះដល់ពេលឪឡឹកចាប់ផ្តើមលូតលាស់
គេត្រូវដក់ដើមខ្លះចេញទុកតែដើមណាដែលថ្លោសរឹងមាំល្អ ៣ ដើមក្នុង ១ រណ្តៅ ។
ចំពោះគំលាតគុម្ពពីរណ្តៅមួយទៅមួយ ៧ តឹក និងពីជួរមួយទៅមួយ ៧ តឹកដែរ ។
៣. របៀបថែទាំ :
បន្ទាប់ពីដាំបានរយៈពេល ១៨ ថ្ងៃ យើងត្រូវថែមជីកែងមួយរណ្តៅ
២ស្លាបព្រាបាយរោយជុំវិញរណ្តៅដោយឲ្យឃ្លាតពីគល់បន្តិច ។ រយៈពេល ១០
ថ្ងៃក្រោយពីដាក់ជី យើងត្រូវស្រោចជីទឹកដែលបានផ្សំពីផេះ
និងជីកែងដោយផ្សំជីកែងចំនួន ២.៥គីឡូក្រាម ផេះ ៤ គីឡូក្រាម និងទឹក ៣០ លីត្រ ។
ក្រោយពេលដាំបានរយៈពេល ៣៥ ថ្ងៃ យើងចាប់ផ្តើមដើរកាត់ត្រួយចេញ (ត្រួយ
ដើមមេក៏កាត់ចោលដែរ) ដោយក្នុង ១ ដើម ទុកតែ ២ ខ្នែងខាងដើម ។ ការកាត់ត្រួយនេះ
ដើម្បីកុំឲ្យដើម ដងលូតលាស់ល្អពេក ឲ្យជីទៅចិញ្ចឹមដល់ផ្លែ
ហើយខ្នែងបន្ទាប់ទៀត។ ចំពោះការបោចស្មៅ និងស្រោចទឹកយើងត្រូវធ្វើ
និងស្រោចជារៀងរាល់ថ្ងៃ ព្រឹក-ល្ងាចចាប់តាំងពីពេលដាំរហូតដល់មុនបេះផ្លែ ៥ថ្ងៃ
។
អត្ថបទដោយ៖ សុភាក់
Best 7 Casino Sites in India [December 2021]
ReplyDeleteOnline 양방배팅 casino in India 바카라 사이트 주소 that accepts Indian players. Best 8 Casino Sites in India 2021 온라인 포커 Indian casino sites in 2021. 8 Casino Site. More 1xbetmobi Info. Casino. 카카오스포츠