Saturday, February 18, 2017

វិធីចិញ្ចឹមកណ្តៀរសម្រាប់ជាចំណីសត្វ



                               វិធីចិញ្ចឹមកណ្តៀរសម្រាប់ជាចំណីសត្វ

👉វិធីចិញ្ចឹមកណ្តៀរសម្រាប់ជាចំណីមាន់ ចំណីត្រីស៊ីឆាប់ធំធាត់
សូមជួយចែករំលែកបន្តជាជំណេះដឹងល្អៗ 🐓🐓🐟🐟
ការចិញ្ចឹមកណ្តៀរជួយកាត់បន្ថយការចំណាយទៅលើចំណីមាន់ ហើយវាសម្បូរទៅដោយអាហារូបត្ថម្ភ មានប្រូតេអ៊ីនប្រមាណ២០% វីតាមីន និងសារធាតុរ៉ែផ្សេងទៀតដែលមានសារៈសំខាន់ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន មានសុខភាពល្អរឹងមាំ។
* ធាតុផ្សំត្រូវមាន៖
- ស្លឹកឈើងាប់
- មែកឈើធំល្មម និងតូចៗងាប់
- ក្រដាស
- បាវក្រចៅ
- លាមកគោ ឬលាមកមាន់ស្ងួត។
* វិធីធ្វើ៖
- ជីករណ្តៅមានទំហំ១x១ម ជម្រៅ៣តឹក នៅក្នុងម្លប់នៅក្រោមដើមឈើមួយ
- យកមែកឈើធំល្មម តូចៗ និងក្រដាស ដាក់ត្រាំនៅក្នុងទឹកឲ្យជោគរយៈពេលកន្លះម៉ោង រួចយកវាដាក់ចូលរណ្តៅឲ្យពេញ
- លាយលាមកមាន់ជាមួយ កំទេចក្រដាសក្នុងបរិមាណស្មើគ្នា រួចរោយពីលើឲ្យពេញ រួចស្រោចទឹកឲ្យសើមល្មម
- យកបាវក្រចៅមកគ្របលើរណ្តៅ រួចកាយដីគ្របពីលើ ទុករយៈពេលប្រមាណ៦ថ្ងៃនោះនឹងមានកណ្តៀរមកស៊ីចំណីក្នុងរណ្តៅនេះ
- យើងអាចជីករណ្តៅនេះយកកណ្តៀរសម្រាប់ធ្វើជាចំណីមាន់ ឬជាចំណីត្រីក៏បាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត







វិធីធ្វើថ្នាំបាញ់ស្មៅបែបធម្មជាតិ

                                       វិធីធ្វើថ្នាំបាញ់ស្មៅបែបធម្មជាតិ 

រូបមន្តធ្វើថ្នាំបាញ់សម្លាប់ស្មៅបែបធម្មជាតិដោយខ្លួនឯងងាយៗ មិនប៉ះពលដល់សុភាព👍👍
សូមជួយចែករំលែកបន្តដល់បងប្អូនកសិករយើងដែលត្រូវការផង ធាតុផ្សំរួមមាន៖ ទឹកធម្មតា+អំបិល១គីឡូ+ទឹកផ្អាប់០,៥០គីឡូ
+សាប៊ូលាងចាន១ស្លាបព្រាបាយ កូរឲ្យសព្វរួចហើយបាញ់យកតែម្ដង!
#ទឹកផ្អាប់ យើងធ្វើមកអំពី សំបកផ្លែឈើ ស្លឹកឈើស្រស់ កាកសំណល់ផ្ទះបាយ យកទៅដាក់ត្រាំទឹកវាទុកចោលឲ្យយ៉ាងតិច៧ថ្ងៃទើបយកមកប្រើប្រាស់បានបង ឬទឹក EM មកប្រើក៏បាន។
ថ្នាំនេះអាចប្រើកំចាត់ស្មៅក្នុងចំការផ្សេងៗ មិនអាចប្រើលើដំណាំស្រូវបានទេ។
ប្រភព៖ ទឹម សំំ់់ណាង កសិិកម្មសរីរាង្គ



ដំណាំឪឡឹក

                          បច្ចេកទេសដាំដំណាំឪឡឹក

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
ឪឡឹក គឺជាដំណាំហូបផ្លែម៉្យាងដែលមានសំបកព៌ណបៃតង និងមានសាច់ ព៌ណក្រហម ។ ផ្លែឪឡឹកមានរស់ជាតិផ្អែម ឆ្ងាញ់ និងត្រជាក់នៅពេលដែលយើងបរិភោគ ពិសេសនៅរដូវក្តៅ ។ ដំណាំនេះយើងអាចដាំបាននៅតំបន់ទំនាប ហើយក៏អាចដាំនៅតំបន់ ខ្ពង់រាបបានផងដែរ ។
១. ការរៀបចំដី :
តំបន់ខ្ពង់រាបភាគច្រើន ជាតំបន់ព្រៃភ្នំដូច្នេះមានការពិបាកក្នុងការភ្ជួររាស់មុនដាំ យើងត្រូវកាប់ឆ្ការ ដុតកាកសំណល់រុក្ខជាតិ ។ បន្ទាប់មកកាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ ទើបយកជីទៅច្របល់ដាក់ក្នុងរណ្តៅដាំតែម្តង ។ ចំពោះជី យើងលាយលាមកគោចំនួន ១ គីឡូកន្លះ ផេះកន្លះគីឡូ និងជីអ៊ុយរ៉េ និងលាយជីខ្មៅ(១៦-២០-០)ចំនួន៣ខាំដាក់ក្នុង ១ រណ្តៅ ។ តែជីទាំងអស់នេះលាយក្នុងពេលតែមួយ មុននឹងយកទៅដាក់ក្នុងរណ្តៅ ។
២. របៀបដាំ :
ក្នុងការដាំយើងត្រូវកប់គ្រាប់ចំនួន ៦ គ្រាប់ ក្នុងមួយរណ្តៅ លុះដល់ពេលឪឡឹកចាប់ផ្តើមលូតលាស់ គេត្រូវដក់ដើមខ្លះចេញទុកតែដើមណាដែលថ្លោសរឹងមាំល្អ ៣ ដើមក្នុង ១ រណ្តៅ ។ ចំពោះគំលាតគុម្ពពីរណ្តៅមួយទៅមួយ ៧ តឹក និងពីជួរមួយទៅមួយ ៧ តឹកដែរ ។
៣. របៀបថែទាំ :
បន្ទាប់ពីដាំបានរយៈពេល ១៨ ថ្ងៃ យើងត្រូវថែមជីកែងមួយរណ្តៅ ២ស្លាបព្រាបាយរោយជុំវិញរណ្តៅដោយឲ្យឃ្លាតពីគល់បន្តិច ។ រយៈពេល ១០ ថ្ងៃក្រោយពីដាក់ជី យើងត្រូវស្រោចជីទឹកដែលបានផ្សំពីផេះ និងជីកែងដោយផ្សំជីកែងចំនួន ២.៥គីឡូក្រាម ផេះ ៤ គីឡូក្រាម និងទឹក ៣០ លីត្រ ។
ក្រោយពេលដាំបានរយៈពេល ៣៥ ថ្ងៃ យើងចាប់ផ្តើមដើរកាត់ត្រួយចេញ (ត្រួយ ដើមមេក៏កាត់ចោលដែរ) ដោយក្នុង ១ ដើម ទុកតែ ២ ខ្នែងខាងដើម ។ ការកាត់ត្រួយនេះ ដើម្បីកុំឲ្យដើម ដងលូតលាស់ល្អពេក ឲ្យជីទៅចិញ្ចឹមដល់ផ្លែ ហើយខ្នែងបន្ទាប់ទៀត។ ចំពោះការបោចស្មៅ និងស្រោចទឹកយើងត្រូវធ្វើ និងស្រោចជារៀងរាល់ថ្ងៃ ព្រឹក-ល្ងាចចាប់តាំងពីពេលដាំរហូតដល់មុនបេះផ្លែ ៥ថ្ងៃ ។
អត្ថបទដោយ៖ សុភាក់

បច្ចេកទេសធ្វើទ្រុងមាន់

                                        ​​    ​​របៀបធ្វើទ្រុងចិញ្ចឹមមាន់

បច្ចេកទេសសង់ទ្រុងមាន់ ផ្សំចំណីមាន់ និងវិធីទំលាក់ព្រូនមាន់ឲ្យវាឆាប់ធំ។










វិធីបណ្តុះផ្សិតម្ជុល

                                                       វិធីបណ្តុះផ្សិតម្ជុល
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
* ការរៀបចំកន្លែងដាក់បណ្តុះ៖
- ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។
* វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖
- វិធីសាស្រ្តទី១៖ អាចម៍រណារ ៧៧%, កន្ទក់ ២០%, ស្កសរ ១%, កំបោរស ១%, ជី super phosphate ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
- វិធីសាស្រ្តទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%, កន្ទក់ ២០%, ស្នូលពោតកិន ៥%, ស្កសរ ១%, ជី super phosphate ១%, កំបោរស ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
>>ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។
* វិធីបណ្តុះ និងថែទាំ៖
- ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។
- ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។
- ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
- យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។
- ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់
មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។
- បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។
- ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។
- នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើម
ក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
- នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើម
ក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូត
ដល់ពេលប្រមូលផល។
* ការប្រមូលផល៖ នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត